លោកស្នងការនគរបាលខេត្តពោធិ៍សាត់ ទទួលអំណោយឧបត្ថម្ភ ពីសប្បុរសជន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ៈនៅរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយឧបត្ថម្ភនិងប្រគល់លិខិតថ្លែងអំណរគុណ ពីសំណាក់សប្បុរសជន លោក គី ដុល្លានិងក្រុមការងារ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលជាកម្លាំងទ្រោលសភាពការណ៍ និង ត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ក្នុងជួយអន្តរាគមន៍ធានា រក្សា បានសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ។
អំណោយដែលបានប្រគល់ក្នុងឱកាសនេះ រួមមានគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈ សម្រាប់ជួយបងប្អូនកងកម្លាំង ក្នុងស្មារតី ខ្មែរជួយខ្មែរ ។
ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត បានប្រគល់លិខិតថ្លែងអំណរគុណ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គីដុល្លា ព្រមទាំងក្រុមការងារដែលមានសេចក្តីស្រឡាញ់ ប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ទិញជាគ្រឿងឧបភោគ បរិភោគ ក៏ដូចជាភេសជ្ជៈ ជូនដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្ម ក្នុងរក្សា ការពារ សន្តិសុខ សុវត្ថិភាព ជាបងប្អូនប្រជាពលរដ្ឋ ៕
Post a Comment