ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា៖ រឿងបាត់ដានឧទ្ធម្ភាគចក្រ ០១គ្រឿង ក្នុងបេសកកម្មហ្វឹកហ្វឺន គឺមានតែ ០២នាក់គត់ ពុំមែន ០៧នាក់​នោះទេ

 ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា៖ រឿងបាត់ដានឧទ្ធម្ភាគចក្រ ០១គ្រឿង ក្នុងបេសកកម្មហ្វឹកហ្វឺន គឺមានតែ ០២នាក់គត់ ពុំមែន ០៧នាក់​នោះទេ





ករណីនេះក្រសួងមិនមានអ្វីត្រូវលាក់បាំងនោះទេ និងសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិតបន្តទៀតជាមួយគ្នានេះដែរ
           ក្រសួងការពារជាតិ សូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡេីយទេ ។
- ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ 
- សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់  ។
- ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ ។
- សូមអរគុណចំពោះវិស័យឯកជនដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។
- ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហេីយ។ ហេតុដូចនេះសូមវិស័យឯកជនទុកលទ្ធភាពឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន។







Powered by Blogger.