ដោយសារផ្នែកខាងលើធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់បណ្ដាលឲ្យទឹកស្ទឹងសង្កែហក់ឡើងខ្ពស់បណ្ដាលឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ (៦)សង្កាត់ក្នុងក្រុងបាត់ដំបង
(បាត់ដំបង)ថ្ងៃ ចន្ទ ៩ រោច ខែ អាសាឍ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ១៤ និង ៣០ នាទី ស្ថានភាពទឹកជំនន់ក្នុងដងស្ទឹងសង្កែ
- កម្លាំងអធិការដ្ឋាននគរបាលក្រុង បាត់ដំបង
ដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង បានត្រៀមកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ស្ទឹងសង្កែ ដែលជន់ខ្លាំងបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង មួយចំនួនក្នុងក្រុង បាត់ដំបង ក្នុងនោះសង្កាត់ដែលរងគ្រោះមាន :
- សង្កាត់រងគ្រោះ មាន ចំនួន ៦ សង្កាត់ ក្នុងនោះមាន ៖
១. សង្កាត់ ក្ដុលដូនទាវ ចំនួន ៩០ ខ្នងផ្ទះ ស្មើ ៩០ គ្រួសារ ។
២. សង្កាត់ ស្លាកែត ចំនួន ១៩៣ ខ្នងផ្ទះ ស្មើ ១៩៣ គ្រួសារ ។
៣. សង្កាត់ ចំការសំរោង ចំនួន ១១ ខ្នងផ្ទះ ស្មើ ១១ គ្រួសារ ។
៤. សង្កាត់ ស្វាយប៉ោ ចំនួន ៦ ខ្នងផ្ទះ ស្មើ ៦ គ្រួសារ ។
៥. សង្កាត់ រតនៈ ចំនួន ៣៧ ខ្នងផ្ទះ ស្មើ ៣៧ គ្រួសារ ។
៦. សង្កាត់ ព្រែកព្រះស្តេច ចំនួន ៣៦ ខ្នងផ្ទះ ស្មើ ៣៦ គ្រួសារ ។
- ប្រជាពលរដ្ឋរងគ្រោះ សរុប ចំនួន ៣៧៣ ខ្នងផ្ទះ ស្មើ ៣៧៣ គ្រួសារ ។
គ្រោះទឹកជំនន់នេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ ។
Post a Comment