ទំនាស់រវាងយុវជន០២ក្រុមនៅក្រុងបាត់ដំបងដោយប្រេីប្រាស់មធ្យោបាយដុំថ្មគប់គ្នាទៅវិញទៅមកត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់៖
(បាត់ដំបង)នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនយុវ ជនចំនួន០២ក្រុម ដែលធ្វេីសកម្មភាពហិង្សាដាក់គ្នាទៅ វិញទៅមកដោយប្រើដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចក្រុមទី២១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលនិងបាត់បង់សណ្តាប់ធ្នាប់សង្គម ។
-*សម្ភារៈដកហូត៖
-ដុំថ្ម(បែកជាបំណែក) ចំនួន០៦ដុំ
-ដុំឥដ្ឋ(បែកជាបំណែក) ចំនួន០៤ដុំ
-មួកសុវត្តិភាព ចំនួន០១ ។
បច្ចុប្បន្ននគរបាលក្រុងកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ច្បាប់៕
Post a Comment