ឃាតករម្នាក់ផ្តើមរឿងពីក្មួយបង្កើតជេថាអាឈ្លើយ១ម៉ាត់សោះមានកំហឹងយ៉ាងខ្លាំងយកកាំបិតខ្វែវកាប់ដាច់ក្បាលស្លាប់នៅកន្លែង
បន្ទាយមានជ័យ÷ឃាតករដៃឆៅជាពូបង្កើតរបស់ជនរងគ្រោះគ្រាន់តែក្មួយបង្កើតជេថាអាឈ្លើយ១ម៉ាត់សោះមានកំហឹងយ៉ាងខ្លាំងយកកាំបិតខ្វែវកាប់ដាច់ក្បាលស្លាប់នៅកន្លែងក្រោយពីកើតហេតុហើយប្រជាពលរដ្ឋបានប្រឃើញសពនៅកន្លែងកើតហេតុបានរាយការណ៍មកអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះជួយធ្វើអន្តរាគមន៍។ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ ទោ ទេព រដ្ឋា អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលកើតហេតុនោះ ម៉ោងប្រហែល៥:៣០នាទីល្ងាចឃាតករជាជនសង្ស័យបានអង្គុយលេងនៅផ្ទះស្របពេលនោះមិនថាក្មួយរបស់គាត់ឈ្មោះខុយ សុខឿត មានរឿងអីជាមួយគាត់ ស្រាប់មកជេគាត់ថា អាឈ្លើយពេញៗមាត់ ពេលនោះគាត់មានកំហឹងយ៉ាងខ្លាំទប់ចិត្តមិនបានក៏ទៅយកកាំបិតខ្វែវដែកដងឈើ ប្រវែងប្រហែល១.៥០ម៉ែត្រ ដេញកាប់ចំ ក ១កាំបិត បណ្តាលឲ្យដាច់ក្បាលចេញពីដងខ្លួនបណ្តាលឲ្យស្លាប់តែម្ដងហើយបានគេចខ្លួនបាត់លុះក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញសពរាយការទៅអធិការចុះមកធ្វើកំណត់ហេតុ។
លោក វរសេនីយ៍ ទោ ទេព រដ្ឋា ពេលទទួលបានព័ត៍មានហើយលោកបានដឹកនាំកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ បានចុះដល់កន្លែងកើតហេតុធ្វើការសាកសួរ និង
កំណត់មុខសញ្ញាឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃ្លីម គិមឈាក់ ប្រុស អាយុ៣១ឆ្នាំ នៅ ភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីធ្វើកំណត់ហេតុ ជនសង្ស័យត្រូវបានបញ្ជូនមក ស្នងការនគរបាលខេត្តដើម្បីសាកសួរបន្ត។
ជនសង្ស័យខាខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នគរបាលខេត្ត បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃ ទី ១៧ ខែ មិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកសត្រូវបាបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment