រដ្ឋបាលឃុំតាពូង បានរៀបចំកម្មវិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃនៅវត្តចំនួន ៤

 



បាត់ដំបង៖ នៅថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស ពុទ្ធសករាជ២៥៦៩ត្រូវនឹងរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលឃុំតាពូង បានរៀបចំកម្មវិធីប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន ៤វត្ត នៅក្នុង វត្តថ្មគោល ក្នុងកម្មវិធីនេះដឹកនាំដោយលោក គង់ ឈុំ ជំទប់ទី ១ ឃុំតាពូងតំណាងឱ្យលោក ឡាយ សែ មេឃុំតាពូង និងលោក នូ សុវណ្ណារិទ្ធ ក្រុមប្រឹក្សាឃុំតាពូង លោកស្រី ទេព សុភ័ក្រ ក្រុមប្រឹក្សាឃុំតាពូង លោកស្រី នួន វណ្ណនី និងយុវជនក្នុងឃុំតាពូងទាំងអស់។
ក្នុងឱកាសនោះ ក៏មានការប្រគេនទេយ្យទានរួមទាំងបច្ច័យ៤ ជូនព្រះសង្ឃក្នុងមួយវត្តទទួលបាន ទៀនវស្សា១គូរ ស្លាដកមួយឈុត  ទឹកសុទ្ធ២កេស ភេសជ្ជៈ២កេស គ្រឿងទេសមួយឈុត អង្ករ១០០គីឡូក្រាម និងបច្ច័យ៤ក្នុងមួយវត្តចំនួន២២០,០០០៛ ដើម្បីជាផ្នែកមួយក្នុងការជួយឧបត្ថម្ភដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៤វត្ត
១.វត្តថ្មគោល
២.វត្តប៉ោយយង់
៣.វត្តទួលបង្កាក់ក្នុងភូមិអង្គត្បូង
៤.វត្តទំពូង . ក្នុងអំឡុងរដូវវស្សានេះ   ។

នៅក្នុងកម្មពិធីនេះមានគោលបំណងចម្បងក្នុងការរក្សាភាពចម្រុងចម្រើននៃបរិសុទ្ធធម៌បុណ្យប្រពៃណី និងជាការជួយជ្រោមជ្រែងដល់ព្រះសង្ឃក្នុងរដូវវស្សា។ ការចូលរួមយ៉ាងសកម្មរបស់លោក លោកស្រីជាថ្នាក់ដឹកនាំរដ្ឋបាលឃុំតាពូង ព្រមទាំងក្រុមគ្រួសារ និងយុវជន ព្រមទាំងលោកយាយលោកតាគណៈកម្មការ បានបង្ហាញពីចិត្តសុចរិត និងការយកចិត្តទុកដាក់ចំពោះសង្គម និងសាសនា ជាពិសេសបួងសួងជូនពរជ័យ ដល់កម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង៕


















Powered by Blogger.