កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង័្សយចំនួន០១ នាក់ អនុវត្តតាមច្បាប់
(បាត់ដំបង)÷នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ ឈ្មោះ ន.. រ.. ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០៤ថង់ និងម្សៅក្រាមពណ៌សថ្លាច្រកក្នុងបំពង់ទុយោចំនួន០៨ កំណាត់សង្ស័យមានសារធាតុញៀន។
២.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
៣.សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននិងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕
Post a Comment