ទីតាំងបាញ់អាប៉ោង របស់ ម៉ែត្រងោលដែលបើកយ៉ាងដុះស្លែក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង កំពុងតែត្រូវប៉ាន់ខណះក្រុមលោក អួនតាល់ សារកន្ទេលចេញពីមូលដ្ឋាននេះ...!
ខេត្តបាត់ដំបង÷ដូចពាក្យ១ឃ្លាពោលថា÷ឃើញទឹកនឹងគ្មានរលកកុំស្មានថាក្រោមទឹកមិនមានត្រី ជាក់ស្តែងក្រុងបាត់ដំបង មើលទៅដូចជាស្ងាត់ តែល្បែងស៊ីសង់មានស្ទើរគ្រប់ប្រភេទមានទាំង តាម អនឡាញ ហើយតាមភូមិមានបៀអាប៉ោងទៀត ពិសេស ភូមិចំការសំរោង១ ក្នុងសង្លាត់ចំការសំរោង ល្បីកន្លែងដុះស្លែ ម៉ែ ត្រងោល កំពុង ត្រូវប៉ាន់ ដោយសមត្ថកិច្ច ទាំង២ស្ថាប័នមិនហ៊ានប៉ះ ប្រភព ព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ ឲ្យដឹងថា÷នៅក្រុងបាត់ដំបង នេះ ពិសេស សង្កាត់ចំការសំរោង កាលពីដើមមាន វង់អាប៉ោង ចំនួន ២បើកក្បែរគ្នា តែម្តង ១ក្រុម មានលោក អួនតាល់ និងទីតាំង១កន្លែងទៀតនៅផ្ទះម៉ែត្រងោល ដែលជាកន្លែងដុះស្លែ រាប់ខែឆ្នាំមកហើយដោយក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាបនោះឡើយទោះបីជាក្រសួងមហាផ្ទៃបានចេញគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យអនុវត្តបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសម្រាប់ធ្នាប់ជូនពលរដ្ឋទាំងណាក៏ដោយសមត្ថកិច្ចទាំងពីរស្ថាប័នទាំងកងរាជអាវុធហត្ថក៏ដូចជានគរបាលជាតិហាក់បីដូចជាមិនហ៊ានប៉ះពាល់កន្លែងបនល្បែងស៊ីសងនេះឡើយ។
ហើយរក្សាបានភាពស្ងប់ស្ងាត់ទៀតផងដោយពុំសូវឃើញមានអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយនោះទេបើទោះបីជាល្បែងស៊ីសងនេះជាដើមចងដែលបង្កទៅជាអំពើចោរកម្មគ្រប់ប្រភេទអំពើហិង្សាក្នុងគ្រួសារនិងសង្គមក៏ដោយព្រោះល្បីថាកន្លងមកម៉ែត្រងោលតែងតែយកលុយមកបិទមាត់អ្នកសារព័ត៌មានទៀតផង។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង បាញ់អាប៉ោង១មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក៏ដូចជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់ដែលកំពុងពង្វក់ឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែក្រីក្រទៅក្រីក្រទៅៗដោយសារតែល្បែងរីកដុះដាលដូចផ្សិតនៅក្នុងមូលដ្ឋានផងដែរ៕
Post a Comment