ក្រុមហ៊ុន PHM ដឹកជញ្ជូន នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ឧបត្ថម្ភជូនដល់ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទុកសម្រាប់ ផ្តល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត..!

 



ខេត្តព្រះសីហនុ ៖ ដល់មើលឃើញតែទុក្ខលំបាករបស់យោធាក៏ដូចជាក្រុមគ្រួសារពួកគាត់ដែលមានជីវភាពក្រីក្ររស់នៅយ៉ាងលំបាកនោះរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥  នេះក្រុមហ៊ុន PHM ដឹកជញ្ជូន ឧបត្ថម្ភជូន ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទុកសម្រាប់ ផ្តល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាតនៅទឹកប្រាក់មួយចំនួនរួមជាមួយទឹកសុទ្ធ២០០យួរ ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី២០យួរ មី២០កេសតូច ។



ឧត្ដមសេនីយ៍ត្រី នូវ សំអុល ក្នុងនាម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន PHM ដឹកជញ្ជូន ដែលបានចូលរួមចំណែកក្នុងការគិតគូរដល់សុខទុក្ខ គ្រួសារអតីតយុទ្ធជនកម្ពុជា ដែលធ្លាប់មានគុណូបការៈលើជាតិ មាតុភូមិរបស់យើងកន្លងមក ។



សូមគោរពជូនពរ លោកប្រធានក្រុមហ៊ុន PHM ដឹកជញ្ជូន និងសហការី ទាំងអស់ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៤ប្រការ គឺ  អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕









Powered by Blogger.