ល្បែងស៊ីសងកើតមានពេញទំហឹងក្នុងឃុំចំណោមប្រជាពលរដ្ឋឆ្ងល់ហេតុអី្វទទួលបានប័ណ្ណសរសើរពីការប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុវត្ថិភាព។...!
បន្ទាយមានជ័យ÷ផ្ទះតារ៉េតនៅភូមិប្រឡាយចាក្នុងឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង្គគឺនឹងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលលោកតែងតែមានក្តីកង្វល់
និងបានផ្ដល់អនុសាសន៍ឲ្យមន្ត្រីក្រោមឱវាទធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលកើតឡើងនៅក្នុងមូលដ្ឋានឱ្យអស់ព្រោះល្បែងស៊ីសងគឺជាដើមចមដែលបង្កើតឲ្យមានអំពើចោរកម្មគ្រប់ប្រភេទអំពើហិង្សាក្នុងគ្រួសារនិងសង្គមណាមួយធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្រីក្រវនករដោយសារបំណុលដោយសារល្បែងអស់ស្រែអស់ភ្លឺទៀតផង។
ក្នុងនោះដែរក្រសួងមហាផ្ទៃបានដាក់ចេញនូវការប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុវត្ថិភាពដោយឱ្យអាជ្ញាធរគ្រប់ឃុំសង្កាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រឡងប្រណាំងក្នុងនោះអនុវត្តនូវលក្ខណៈសម្បត្តិរបស់ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖
១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ
គុណភាព និងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ជាមួយគ្នានេះប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែឃុំចំណោមនិងប៉ុស្តិ៍រដ្ឋបាលឃុំចំណោមទទួលបានប័ណ្ណសរសើរថាបានអនុវត្តនៅគោលការណ៍ភូមិឃុំមានសុវត្ថិភាពបានល្អ។ប៉ុន្តែជាក់ស្ដែងនៅក្នុងមូលដ្ឋានខាងលើនេះពោរពេញទៅដោយល្បែងស៊ីសង ស្ទើរគ្រប់ប្រភេទរួមមានកន្ទុយលេខបៀរអាប៉ោងនិងមាន់ជល់ជាដើមមិនសូវដែលឃើញលោកមេឃុំក៏ដូចជាមេប៉ុស្តិ៍ចំណោមយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់សម្ដេចទាំងទ្វេនោះឡើយ។
ទោះជាយ៉ាងណាពួកគាត់រង់ចាំមើលថាតើសមត្ថកិច្ចនិងអាចធ្វើការបោសសំអាតភាពអសកម្មជាពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះបានឬមួយយ៉ាងណា(រងចាំភាគបន្ត)
Post a Comment