កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

 


(បាត់ដំបង)៖ បើទោះបីជាកងទ័ពកម្ពុជា-ថៃនាពេលកន្លងមកធ្លាប់ប៉ះទង្គិចគ្នានៅតំបន់មុំបីនៃខេត្តព្រះវិហាររហូតដល់ផ្ទុះអាវុធមួយប្រាវនិងមានការចរចាយ៉ាងណាក្តីយោធាទាំងកម្ពុជានិងថៃនៅតែបន្តឈរជើងនៅចំណុចគោលដៅយ៉ាងប្រុងប្រយ័ត្នខ្ពស់ផងដែរដោយឡែកនៅនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបងយោធាកម្ពុជាយើងបានធ្វើការល្បាតនៅតាមព្រំដែនដោយការប្រុងប្រយ័ត្នផងដែរ។




ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក  យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥  បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ អោយបានយ៉ាងតឹងរឹង និង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ  ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់ លទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនគ្មានអ្វីប្រែប្រួល៕








Powered by Blogger.