ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រារព្ធធ្វើបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃនៅវត្តចំនួន ២៦

 



ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីបុណ្យប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សាព្រះសង្ឃ ២៦វត្ត នៅក្នុងខេត្តពោធិ៍សាត់ អ្នកផ្តើមបុណ្យដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោកស្រី ទិត ស្រីណូន មានការចូលរួមចាប់មគ្គផលកម្មវិធីបុណ្យពី សប្បុរសជន គណៈស្នងការ និងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាំងអស់។
០ក្នុងឱកាសនោះ ក៏បានមានការប្រគេនទេយ្យទានរួមទាំងបច្ច័យ៤ ជូនព្រះសង្ឃក្នុងមួយវត្តទទួលបាន ទៀនវស្សា១គូរ ស្លាដកមួយឈុត មី២កេស ទឹកសុទ្ធ២កេស ភេសជ្ជៈ២កេស គ្រឿងទេសមួយឈុត អង្ករ៥០គីឡូក្រាម និងបច្ច័យក្នុងមួយវត្តចំនួន៣៤៥,០០០៛ ដើម្បីជាផ្នែកមួយក្នុងការជួយឧបត្ថម្ភដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន ២៦ ក្នុងអំឡុងរដូវវស្សានេះ ព្រមទាំងប្រគេនបច្ច័យជូនព្រះសង្ឃ ក្នុងមួយអង្គ២០ម៉ឺនរៀល និងជូនកញ្ចប់កំដរដៃជូនតាអាចារ្យមួយរូប មួយកញ្ចប់ផងដែរ ។



ពិធីបុណ្យនេះមានគោលបំណងចម្បងក្នុងការរក្សាភាពចម្រុងចម្រើននៃបរិសុទ្ធធម៌បុណ្យប្រពៃណី និងជាការជួយជ្រោមជ្រែងដល់ព្រះសង្ឃក្នុងរដូវវស្សា។ ការចូលរួមយ៉ាងសកម្មរបស់លោក លោកស្រីគណៈស្នងការ ព្រមទាំងក្រុមគ្រួសារ និងកម្លាំងនគរបាល ព្រមទាំងសប្បុរសជន បានបង្ហាញពីចិត្តសុចរិត និងការយកចិត្តទុកដាក់ចំពោះសង្គម និងសាសនា ជាពិសេសបួងសួងជូនពរជ័យ ដល់កម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង៕




















Powered by Blogger.