សម្ដេចហ៊ុន សែនពន្យល់ពីការសម្រួលកម្លាំងទ័ពក្រោយមានពលរដ្ឋខ្លះបារម្ភខ្លាចកម្ពុជាដកទ័ពថយ!
ក្រោយមានការប្រកាសថា កងទ័ពកម្ពុជា-ថៃបានជួបគ្នានិងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នា ប្រជាពលរដ្ឋមួយចំនួនហាក់បានបង្ហាញការព្រួយបារម្ភ។ ព្រួយបារម្ភខ្លាចក្រែងកម្ពុជាដកទ័ពថយ ហើយខ្លះក៏មិនយល់ត្រង់ពាក្យសម្រួលកម្លាំងទ័ព។
ករណីនេះសម្ដេច ហ៊ុន សែន ក៏បានពន្យល់នឹងចម្ងល់ពលរដ្ឋនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន។ ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេក ពីមុនដេកក្បាលទៅជើង តែពេលនេះដេកក្បាលទៅកើតវិញ។ ដីរបស់យើងនៅតែដីយើងដដែល”៕
Post a Comment