យោធាថៃបានសម្រេចបិទច្រកព្រំដែនមានច្រកតំបន់និងច្រករបៀងជាឯកតោភាគីក្នុងខេត្តស្រះកែវដែលឈមនិងខេត្តបន្ទាយមានជ័យ
ក្រោយពីទទួលអំណាច' ពីរាជរដ្ឋាភិបាលថៃក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ(NSC)កាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ ដែលប្រគល់សិទ្ធិអោយអង្គភាពទ័ពថៃនៅនឹងកន្លែងជាអ្នកសម្រេចលើវិធានការនានាជាក់ស្តែងនៅតាមបណ្តោយព្រំដែនជាពិសេសខេត្តស្រះកែវ ដែលឈមជាមួយនឹងខេត្តបន្ទាយមានជ័យគឺភាគីទាហានប៉ារ៉ាថៃបិទជាឯកត្តាភាគីច្រកព្រំដែនតំបន់តាប្រាយ៉ា- បឹងត្រកួន , ច្រកព្រំដែនតំបន់ណងព្រឺ- ម៉ាឡៃ និងច្រករបៀង ។
ឯច្រកព្រំដែនអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិណងអៀន - ស្ទឹងបត់( ដឹកទំនិញ) ត្រូវបន្លាយពេលបើកពីម៉ោង៦ព្រឹកទៅម៉ោង៨ព្រឹក និងបន្ថយពេលបិទពីម៉ោង១០យប់ មកត្រឹមម៉ោង៤ល្ងាចវិញ ចាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។
ក្នុងនោះ ភាគីកម្ពុជា តាមរយ: លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវបានប្រាប់ថា ទាហានថៃនឹងបិទច្រកព្រំដែនតំបន់និងច្រករបៀងដើម្បីដាក់សម្ពាធលើភាគីកម្ពុជាព្រោះបានបដិសេធចចារ ដោះស្រាយទ្វេរភាគី៤ចំណុច គឺព្រំដែនកម្ពុជា ថៃតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ ។
ប៉ុន្តែទាមទារឱ្យភាគីថៃដោះស្រាយក្នុងបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) វិញ.។
នោះមកពីថៃប្រើផែនទីខុស ដែលផលិតថ្មីគូសខ្លួនឯង ខ្នាត់ផ្សេងពីផែនទីបារាំង - សៀម ។
ពលរដ្ឋ ភ្ញៀវកម្ពុជាសម្រុកចេញពីថៃ ។ឯពលរដ្ឋថៃ ក៏ប្រញាប់ចាកចេញពីកម្ពុជាដែរ ៕
Post a Comment