ច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកទ្វារព្រំដែនអន្ដរជាតិជាំ និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ត្រូវបានយោធាបិទជាឯកតោភាគីនិងកែប្រែក្នុង១សប្តាហ៍តែ៣ថ្ងៃប៉ុណ្ណោះ...!





(ឧត្តរមានជ័យ)៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដបិទច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺឮទ្វារព្រំដែនអន្ដរជាតិជាំ និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់រួចភាគីថៃបានប្រាប់ថាចាប់ពីថ្ងៃស្អែក ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិជាំ និងអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ប៉យណ្ណោះ។



លោក រ៉ែម ផល្លាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ពិតជាបិទដោយឯកតោភាគីពីភាគីថៃ នៅវេលាម៉ោង០៧៖០០នាទីយប់នេះពិតប្រាកដមែន ដែលជាធម្មតានេះច្រកនេះ បិទនៅម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។​



បន្ថែមពីនេះ សេចក្តីរាយការណ៍បានអះអាងថា ទាំងច្រកទ្វារអន្ដរជាតិជាំ និងច្រកទ្វារអន្ដរជាតិអូរស្មាច់ ភាគីថៃបានជូនដំណឹងមកថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ពួកគេបើកដំណើរការចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង៣រសៀល។ 



សម្រាប់ច្រកទ្វារអន្តរជាតិទាំង២នេះ ពួកគេនឹងបើកដំណើរឲ្យចេញ-ចូល រយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ ពោលនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

គួរបញ្ជាក់ផងដែរថា÷ក្រៅពីដោះដូរទំនិញនិងចេញចូលរកស៊ីរវាងប្រជាពលរដ្ឋទាំងពីប្រទេសកម្ពុជានិងថៃក្នុងនោះប្រជាពលរដ្ឋកម្ពុជាបានចេញចូលទៅព្យាបាលជំងឺនៅក្នុងប្រទេសថៃតាមច្រកអូស្មាច់និងចរជាំនេះយ៉ាងមមាញឹកផងដែរនាពេលកន្លងមក៕



Powered by Blogger.