សមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ក្រុមក្មេងទំនេីងចនួន០៧នាក់អនុវត្តតាម​ច្បាប់៖

 



 (បាត់ដំបង)កាលពីថ្ងៃទី០៦ខែ​មិថុនាឆ្នាំ២០២៥​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ដាញ់អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាល​ស្រុក​បាណន់​ បានដឹកនាំកម្លាំងសហការជាមួយកងប្រជាការពារឃុំ ធ្វេីការឃាត់ខ្លួនក្រុម​ក្មេងទំនេីងចំនួ​ន ០៧ នាក់មកកាន់អធិ​ការដ្ឋាននគរ​បាលស្រុកដេីម្បីសាកសួរករណីប៉ុន ប៉ងហិ-ង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំ-បិត) ទៅលេីជនរងគ្រោះ​ឈ្មោះសម័យ សាមីត ភេទប្រុស អាយុ​១៨ឆ្នាំ មានទីលំ នៅភូមិឥន្ធជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃ ទី០៦ ខែមិថុនា ឆ្នាំ២​០២៥ វេលាម៉ោងប្រ មាណ២១ និង ៥០នាទី នៅចំណុចក្បែរក្លោងទ្វារសាលាទាហ៊ាន ស្ថិតក្នុងភូមិឥន្ធជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ 

-វត្ថុតាងដកហូតមាម៖

កាំបិតកាចែត ដងពណ៌បៃតង ប្រវែង(៤០ស.ម )ចំនួន០១ដើម ។

 -ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥(គ្មានស្លាកលេខ) ចំនួន០១គ្រឿង ។

 -ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ បាត់ដំបង 1AU-9856 ចំនួន០១គ្រឿង ។

 -ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បាត់ដំបង 1K-1520 ចំនួន០១គ្រឿង ។

 -ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream)ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង ចំនួន០១គ្រឿង ។


បច្ចុប្បន្នសមត្ថកិច្ចរៀបចំកសាងសំណុំរឿង​ បញ្ជូនជន សង្ស័យនិងវត្ថុតាងមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី​ ច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)By kosal!





Powered by Blogger.