តុលាការឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការបង្ហោះចំអកលើបណ្ដាញសង្គម ដែលធ្វើឱ្យខូចទឹកចិត្តកងទ័ព
នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះតាមនីតិវិធី។
តុលាការឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការបង្ហោះចំអកលើបណ្ដាញសង្គម ដែលធ្វើឱ្យខូចទឹកចិត្តកងទ័ព
យោងតាមប្រភព៖ FreshNewsបានអីដឹងថា÷អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ។
ជនទាំង៣នាក់ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស ដូចជា៖
*ទី១៖ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៤ មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ
*ទី២៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ
សូមបញ្ជាក់ថា បុគ្គល ហង្ស សំណាង និងបក្ខពួក២នាក់ទៀតបានបង្កើតមាតិកាបែបកំប្លែងចំអក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា៕
Post a Comment