ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥ គ្រួសារទទួលបានអំណោយពីក្រុមការងារមនុស្សធម៌សម្ដេចក្រឡាហោមសខេង ក្នុងស្រុករុក្ខគីរី។
(បាត់ដំបង)ព្រឹកថ្ងៃសៅរ៍ ៥កើត ថែជេស្ន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឌសភា ឆ្នាំ២០២៥
ស្ថិតក្នុងបរិវេណផ្សារដំបូលខៀវភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវត្តិ ស្រុករុក្ខគីរី
-ក្រុមក្រឡាហោម មនុស្សធម៌ បាត់ដំបងបានចុះសួរសុខទុក្ខនិងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះ ចំនួន១២៥ គ្រួសារក្នុងស្រុករុក្ខគីរី ។
ក្រោមអធិបតី
-ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៍បាត់ដំបង។
អមដំណើរដោយលោក ស្រី ប៊ីន បូឡែន អភិបាល នៃគណៈអភិបាល ស្រុករុក្ខគីរី
លោកលោកស្រីអភិបាលរងប្រធានករិយាល័យចំណុះស្រុកលោកមេឃុំនិងកម្លាំងសមត្ថកិច្ចទាំងបីអង្គភាពបានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥ គ្រួសារក្នុងស្រុករុក្ខគីរី ។
ក្នុងមួយគ្រួសារទទួលបាន
-អង្ករ ១ការុង
-មី១កេស
ត្រីខ១យួរ
-ទឹកត្រីបីដប
-ទឹកស៊ីអ៊ីវបីដប
-ទឹកសុទ្ទ វីតាល់ ១កេះ
-ក្រម៉ាពោះគោ ១
បន្ទប់មកលោកស្រី ប៊ីន បូឡែន អភិបាល នៃគណអភិបាលស្រុករុក្ខគីរី ក៏បានអានរបាយការណ៍ជូនគណៈធិបតីអំពីស្ថានភាពនៅក្នុងស្រុករុក្ខគិរីនិងទទួលស្វាគមន៍គណៈធិបតីក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។
ជាចុងក្រោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងគមនាគមន៍និងជាទីប្រឹក្សាសម្ដេចក្រឡាហោមសខេងបានពាំនាំនិងការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោមសខេងដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលអំណោយរបស់សម្ដេចឯកឧត្តមក៏បានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចកន្លាហោមក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែត។ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងមិនដែលទុកឲ្យប្រជាពលរដ្ឋគ្រប់រូបមានទុក្ខលំបាកមានការខ្វះខាតឡើយ
ឯកឧត្តមបានបញ្ជាក់ថាជំនួយទាំងអស់នេះកើតឡើងពីលោកស្រីប៊ីន បូឡែន អភិបាលនៃគណៈអភិបាលស្រុករុក្ខគីរី ដោយមើលឃើញការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបានស្នើសុំទៅដល់ប្រធានក្រុមការងារមនុស្សធម៌សសម្ដេចក្រឡាហោមដើម្បីជួយឧបត្ថម្ភបងប្អូនមួយចំនួនដែលមានជីវភាពខ្វះខាតឯកឧត្តមបានលើកឡើងថាសម្ភារៈទាំងអស់នេះពិតជាមិនច្រើនក៏ប៉ុន្តែនេះគឺជាវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំដែលតែងតែចុះជួបប្រជាពលរដ្ឋទុកជាចំណងដៃផងដែរ។
Post a Comment