សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ ៤៥៧,៣២ក្រាម

 



ពោធិ៍សាត់ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៥៥នាទី ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លលកស ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបង្ក្រាប ករណីគ្រឿងញៀន ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ នៅចំណុចបន្ទប់ផ្ទះសំណាក់មានជ័យបន្ទប់លេខ ១២ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៦នាក់ ស្រី០១នាក់ ១-ឈ្មោះ ឃុត ភ័ស្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ បាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ២-ឈ្មោះ ហ៊ុន សុីលាភ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ អន្លុងវិល ឃុំវាល ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ ៣-ឈ្មោះ ឡុង ដា ភេទប្រុស រស់នៅភូមិ ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤-ឈ្មោះ ហន ហឿន ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិបវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៥-ឈ្មោះ ណុប វ៉ាន់ ភេទប្រុស រស់នៅភូមិថ្មបីដុំ សង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៦-ឈ្មោះ ចិន ថនភេទប្រុស អាយុប្រហែល៣៥ឆ្នាំរស់នៅភូមិបវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនICE ២៣កញ្ចប់ ទម្ងន់ ៤៥៧,៣២ក្រាម ម៉ូតូ០៤គ្រឿង ទូរស័ព្ទ០៤គ្រឿង ជញ្ជីង០១គ្រឿង ឧបរណ៍ជក់០២កំប្លេរ ឆាំចូកថ្នាំ០៣ បានធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន (+)។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនិតិវិធី៕



Powered by Blogger.