រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកព្រឹត្ដិការណ៍ជិះកង់ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មានអ្នកចូលរួមប្រមាណ១០០០នាក់
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ "១ម៉ឺននាក់ ១ម៉ឺនរៀល" ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា ក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ"។
ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរក៏មានការចូលរួមពីពីសំណាក់ឯកឧត្តមប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមលោកជំទាវអភិបាលរង
លោកមេឃុំចៅសង្កាត់និង មន្ទីរ អង្គភាព ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សបានចូលរួមជិះក្នុងព្រឹត្តិការណ៍នេះប្រមាណ១០០០នាក់ ជិះជុំវិញក្រុងសិរីសោភ័ណ ។
ក្នុងការជិះកង់នេះផងដែរ យើងសង្កេតឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បាននិមន្តអញ្ជើញចូលរួមអបអរសាទរ និងបានប្រគល់ថវិកាបានមកពីការកៀងគរមូលនិធិគន្ធបុប្ផាចូលរួមគាំទ្រដល់យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់"។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ" ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាកជូនមូលនិធិគន្ធបុប្ជាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស បងប្អូនប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារកនិងកុមារនៅកម្ពុជា ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ។
Post a Comment