សមត្ថកិច្ច ចុះ បង្ក្រាប សង្វៀន ជល់មាន់ មួយកន្លែង ឃាត់ ខ្លួន មនុស្ស បាន ១១រួមទាំងវត្ថុតាង
ខេត្តក្រចេះ÷ នៅ ថ្ងៃព្រហស្បតិ៍ ២៩ ឧសភា ២០២៥ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំ កម្លាំង ចុះ បង្ក្រាប ទីតាំង សង្វៀនជល់មាន់ អាប៉ោង មួយកន្លែង និងបានឃាត់មនុស្សលេងល្បែងមាន់ជល់ ចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។
ប្រតិបត្តិការ ចុះបង្ក្រាប នេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកនេះថា លោកបានចុះដឹកនាំកម្លាំងអយ្យាការនិងកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ ដោយឃាត់បានមនុស្ស ចំនួន ១១ នាក់ និងម៉ូតូជាច្រើនគ្រឿង បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរី។
ប្រភពពីរនាក់ញៀនល្បែងបានឲ្យដឹងថាទីតាំងខាងលើជារបស់លោកហំហើយទីតាំងនេះមានអ្នកញៀនល្បែងប្រជល់មាន់និងអាប៉ោងចូលលេងជារៀងរាល់ថ្ងៃមិនដែលអាក់ខានឡើយហើយមានអ្នកញៀនល្បែងទាំងនោះចូលលេងច្រើនកុះករនិងភ្នាល់ដាក់លុយច្រើនៗទៀតផង។
ប្រភពពីសមត្ថកិច្ច បាន ឱ្យ ដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ឃាត់បានមនុស្ស ១១នាក់ រួមទាំងវត្ថុតាង ម៉ូតូចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង និងរថយន្ត ចំនួន ០១ គ្រឿង មាន់០៤ក្បាល យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
Post a Comment