ពិធី​សំណេះសំណាល​ជាមួយ​ អាចារ្យ​អាចារិនី​ សមាគម​ន៌​អាចារ្យ​ខ្មែរ​ ខេត្ត​ ក្រុង​ ស្រុក​ ទូរទាំង​ ខេត្ត​បន្ទាយមានជ័យ​

 


លោក​ យឹមសំណាង​ អភិបាលរងខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសាខាអនុសាខាសមាគមអាចារ្យខ្មែរខេត្តស្រុកក្រុងទូទាំងខេត្ត​ នៅព្រឹកថ្ងៃសុក្រ​ ៤​ កេីត​ ខែ​ ជេស្ធ​ ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ​ ២៥៦៩​ ត្រូវនឹងថ្ងៃទី​៣០ខែ ឧសភា​ ឆ្នាំ២០២៥​ នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម​ នៃ​ វត្តស្វាយចាស់ក្នុងក្រុងសិរីសោភ័ណ​ ដែលមានការចូលរួមពីក្រុមអាចារ្យអាចារិនី​ សរុបចំនួន១៣៤រូប។ លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា​ អាចារិនីសរុបចំនួន​ ១០០៤រូប មន្ទីរធម្មការបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច​ និងក្រមសីលធម៌​ អាចារ្យខ្មែររបស់ក្រសួងធម្មការនិងសាសនាចាប់តាំងពីឆ្នាំ២០១០​ រហូតមកដល់ឆ្នាំ២០២៥នេះ​ សរុបចំនួន៤៩ជំនាន់និងបានទទួលការបណ្ដុះបណ្ដាលសរុបចំនួន៤៣៤​ អង្គ/នាក់​ ៤៣,២៣%ស្មើនឹង រីឯអាចារិនីសរុបចំនួន​ ៥៧០ស្មើនឹង​ ៥៦,៧៧%ពុំទាន់បានចូលរួមវគ្គបណ្ដុះបណ្ដាលនៅឡើយនោះទេ​ ប៉ុន្តែមន្ទីរធម្មការនិងសាសនាខេត្ត​ នឹងធ្វើការបញ្ជូនទៅចូលរួមវគ្គបណ្ដុះបណ្ដាលតាមដំណាក់កាលរហូតទាល់តែអស់។ នៅក្នុង ពិធី​  សំណេះសំណាល​នេះផងដែរ​ លោកអាចារ្យអាចារិនីបានធ្វើការលើកឡើងពីបញ្ហាមួយចំនួន​ ស្ដីពីតួនាទីភារកិច្ចក្រមសីលធម៌​ ក្នុងពិធីផ្សេងៗ​ ដូចជាពិធីអាពាហ៍ពិពាហ៍ពិធីក្រុងពាលី​ ពិធីពុទ្ធាភិសេក​ ចែចូវស្ដីដណ្ដឹងភ្ជាប់ពាក្យជាដើម​ ធ្វើយ៉ាងណាកុំឲ្យប្រាសចាកពីក្រមសីលធម៌​ កុំឲ្យ ខុសពីទំនៀមទម្លាប់ប្រពៃណីខ្មែរយើង​ ជាពិសេសប្រតិបត្តិយ៉ាងណាកុំឲ្យខុសពីវគ្គបណ្តុះបណ្តាលកន្លងមកដែលជាគ្រឹះដ៏រឹងមាំសម្រាប់ធ្វើការអនុវត្ត។ លោក​ យឹមសំណាងអភិបាលរងខេត្តបានមានប្រសាសន៍ថា​ កម្មវិធីជួបជុំរបស់អាចារ្យនិងអាចារិនីទូទាំងខេត្តនេះថ្ងៃនេះ​ មានគោលបំណង​ លើកកម្ពស់សមត្ថភាពយល់ដឹងពី ការគ្រប់គ្រងអាចារ្យជាគោលដែលមានការឯកភាពរួម​ និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ​ បន្ថែមដល់អាចារ្យនិងអាចារិនីទាំងអស់​ អោយទទួលបានការបណ្ដុះបណ្ដាល​ ពីសមាគមអាចារ្យខ្មែរ​ និងម្យ៉ាងវិញទៀតការជួបជុំនៅថ្ងៃនេះ​ គឺដើម្បីឲ្យមានការផ្លាស់ប្តូរមតិយោបល់និងបានចែករំលែក សហការគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យនិងអាចារិនីឱ្យកាន់តែល្អមានទំនុកចិត្តនិងទទួលបានក្នុងការបម្រើកិច្ចការ​ អាចារ្យ​ក្នុងខេត្តបន្ទាយមានជ័យ។ ជាចុងក្រោយ​ លោកយឹមសំណាង​ បានមានប្រសាសន៍បន្ថែមថា​ ទី១​ អាចារ្យអាចារិនីត្រូវមានវិជ្ជាសម្បត្តិផ្នែកពុទ្ធចក្រ​ ឲ្យបាន​ ទូលំទូលាយ​ ដូចជា​ ចេះសូត្រធម៌​ ឱ្យបានច្បាស់​។ ទី២​ អាចារ្យអាចារិនីត្រូវមានសមត្ថភាពដឹកនាំ​ អ្នកដទៃក្នុងការធ្វើកិច្ចនៃពិធីបុណ្យផ្សេងៗ​ ដូចជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យពិសាខបូជា​ មាឃបូជា​ជាដើម​ ពិធីបុណ្យប្រពៃណីដូចជាពិធីបុណ្យចូលឆ្នាំខ្មែរឬពិធីអាពាហ៍ពិពាហ៍ជាដើម។  ទី៣​ អាចារ្យអាចារិនីត្រូវមាន​ វោហារ​ប៉ិនប្រសប់ក្នុងការនិយាយស្ដី។ ទី៤​ អាចារ្យអាចារិនីត្រូវមានទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទ។ ទី៥​ អាចារ្យអាចារិនីត្រូវឈ្លាសវៃក្នុងការដឹកនាំ​ ពិធីកម្ម​ ផែនការ​ ការទាក់ទងពុទ្ធបរិស័ទជាដើម។ ទី៦​ អាចារ្យអាចារិនីត្រូវស្គាល់តួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់។ ទី៧​ អាចារ្យអាចារិនីត្រូវមានក្រមសីលធម៌វិជ្ជាជីវៈសេចក្ដីថ្លៃថ្នូរជៀសវាងអំពើឆបោកកេងប្រវ័ញ្ចធ្វើអាជីវកម្មយកព្រះពុទ្ធសាសនាជាតិមុខរបរដើម្បីផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួនដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា​ និងទី៨​ អាចារ្យអាចារិនីត្រូវរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងចៀសវាងការ ប្រកាន់​ បក្ស​ពួក។














Powered by Blogger.