សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង​ នៅ​ព្រឹក​នេះ​បានឃាត់ខ្លួន​មនុស្ស​ ៣នាក់​ ពាក់​ព័ន្ធផលិតវីដេអូន​ ​ក្លែងឯកសណ្ឋានកងទ័ព​ និង​ ធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត​ ....!

 






ខេត្តស្វាយរៀង÷កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ ២០២៥ នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣ នាក់ពាក់ព័ន្ធនិងករណី ធ្វើវីដេអូឃ្លីបខ្លែងឯកសណ្ឋានកងទ័ពដោយប្រើប្រាស់នៅពាក្យនិងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងកងទ័ពបាក់ទឹកចិត្តពីសំណាក់និងអ្នកសារព័ត៌មានម្នាក់រួមទាំងបក្សពួកពីរនាក់ទៀតបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។




សមត្ថកិច្ចបានឲ្យដឹងថាអ្នកសារព័ត៌មានម្នាក់និងបក្សពួកពីរនាក់ទៀតដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន១-​ ឈ្មោះ​ ហង្ស​ សំណាង​ អ្នកកាសែត​​




២-​ ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ។  


៣-​ ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្ត​ ស្វាយរៀង​ ។  អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ​ ។  



សមត្ថកិច្ច​ស្រុក​កំពង់រោទ៍​ នៃ​ ស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ កំពុងរៀបចំ​បញ្ជូនអ្នកទាំង​ ៣នាក់នេះ​ មក​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ ដេីម្បី​ចាត់ការបន្ត​តាមច្បាប់​ ។



យោងតាមបទបង្ហាញវីដេអូឃ្លីបរបស់លោក ហង្ស សំណាង បានបញ្ជាក់ឲ្យឃើញថាក្រសួងការពារជាតិមិនបានយកចិត្តទុកដាក់ទៅលើកងទ័ពដែលការពារព្រំដែន គឺផ្ទុយស្រឡះទាំងស្រុងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ហើយយោងតាមមាត្រា ៤៧២ បទធ្វើឱ្យខូចទឹកចិត្តកងទ័ពច្បាប់៖ អំពើចូលរួមក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀលផងដែរ។




Powered by Blogger.