អាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
នៅវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សៀម សុខរ័ត្ន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហឿង ទី ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ។
ដោយជនសង្ស័យបានធ្វើសកម្មភាពយកបន្ទះឈើជ្រុងជាប់ដែកគោល ទំហំ ៥ សង់ទីម៉ែត្រ ប្រវែង ៣៧ សង់ទីម៉ែត្រ វាយទៅលើជនរងគ្រោះ ប្រហែល ៤ ទៅ ៥ បន្ទះឈើជ្រុង ចំពីលើក្បាលបណ្តាលឲ្យរយែសចេញឈាម និងចំដៃខាងឆ្វេងបណ្តាលឲ្យរលាត់ស្បែកហើមកដៃ និងហើមកំភួនដៃ ប្រព្រឹត្តកាលពីវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ ។
+ វត្ថុតាងដកហូត
. បន្ទះឈើជ្រុងជាប់ដែកគោល ០១ ដើម ទំហំ ៥ សង់ទីម៉ែត្រ ប្រវែង ៣៧ សង់ទីម៉ែត្រ ។
. ទូេស័ព្ទដៃ ចំនួន ០៣ គ្រឿង
+ មូលហេតុទំនាស់ពាក្យសំដី ។
-បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ។
Post a Comment