កម្លាំងល្បាតត្រួតពិនិត្យ ចាប់បានជនល្មើសដែលលួច នេសាទខុសច្បាប់ដោយប្រើប្រាស់ ឧបករណ៍ឆក់ត្រជាក់បានម្នាក់ក្នុងចំណោមបក្សពួក ៦ នាក់
(ពោធិ៍សាត) ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចាត់តាំងកម្លាំងល្បាតត្រួតពិនិត្យ ចាប់បានជនល្មើសដែលលួច នេសាទខុសច្បាប់ដោយប្រើប្រាស់ ឧបករណ៍ឆក់ត្រជាក់ ដែលមានមងប្រវែង៥០ម៉ែត្រភ្ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រជាក់ ទូកចំនួន ២គ្រឿង វិទ្យុទាក់ទងកាន់ដៃចំនួន២គ្រឿង មានគ្នាពី៦ទៅ៧នាក់ លួចធ្វើសកម្មភាពនៅតំបន់ឡូត៍លេខ៦ ដែលស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងប្រតិបត្តិការនោះដែរលងកម្លាំងចម្រុះចំណុះឲ្យយោធភូមិភាគទី៥ បានចាប់បានជនល្មើសចំនួន១នាក់ ដោយឡែកជនល្មើសមួយចំនួនទៀតបានរត់គេចខ្លួន ចំពោះជនល្មើសដែលចាប់បាន កងកម្លាំងបានបញ្ជូនទៅឲ្យជំនាញជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់។
Post a Comment