ឯកឧត្ដម​ ហុក ចន្ដា ជួបសំណេះសំណាល ជាមួយយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ទិសយោធភូមិភាគទី៣ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក


 

កំពត ៖ ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នៅវេលាម៉ោង ៧:០០ ព្រឹកនេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត  ឧត្តមសេនីយ៍ត្រី ហុក ចន្តាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានអញ្ជើញជួបសំណេះសំណាល និងផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ទិសយោធភូមិភាគទី៣ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ។



ថ្លែងក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី ហុក ចន្ដា បានរំលឹកដល់ក្មួយៗ ទាំងអស់ដែលបានជាប់ឈ្មោះជាកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឲ្យបាននូវបទបញ្ជារបស់សាលា និងលក្ខន្តិកទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវស្ដាប់គ្រូឧទ្ទេសនាមមេរៀន ដើម្បីយកទៅអនុវត្តក្រោយពេលបញ្ចប់វគ្គ ។



ជាចុងក្រោយលោកមេបញ្ជាការ ជូនពរប្អូន សូមឲ្យមានសុខភាព ល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថាក្រោយបញ្ចប់វគ្គក្មួយៗ ទទួលបានលទ្ធផលល្អ និងយកចំណេះដឹងទៅបម្រើជាតិមាតុភូមិ   ត្រូវជៀសឲ្យផុតពីគ្រឿងញៀនព្រោះគ្រឿងញៀន ត្រូវយកចិត្ដទុកដាក់ បង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ នាសម័យឌីជីថល ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ ត្រូវស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានពលីកម្មចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងការអភិវឌ្ឍន៍ ប្រទេស៕




Powered by Blogger.