ពិធីបើកការដ្ឋានផ្លូវ ២ខ្សែ ក្រាលក្រួសក្រហម ផ្លូវបេតុង និងសូឡាបំភ្លឺផ្លូវ សម្រាប់ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

 



(បាត់ដំបង)ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក ណក់ ស៊ីណុន អភិបាលរងស្រុក តំណាងលោក តេង គឹមស៊ាន អភិបាលនៃគណៈអភិបាលស្រុកថ្មគោល លោកលោកស្រីអភិបាលរងស្រុក លោកប្រធានការិយាល័យ ជុំវិញស្រុកថ្មគោលនិងលោក យូ សឿម មេឃុំរូងជ្រៃ លោកមេភូមិ អញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវ២ខ្សែ។ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៤០០ម៉ែត្រ ចាប់ពីចំណុចភូមិរូងជ្រៃឆ្លងកាត់ ភូមិទួលទៅដល់ភូមិព្រះពន្លា។ផ្លូវចាក់បេតុងប្រវែង១៤០ម៉ែត្រ ចាប់ពីចំណុចភូមិគោកខ្ពស់មកបុកសាលាឃុំនិងបំពាក់សូឡាបំភ្លឺផ្លូវ ចំនួន១០០កំប្លេ  ចាប់ពីសាលាឃុំរោងជ្រៃ ភូមិគោកខ្ពស់ទៅដល់ភូមិប្រកៀបបណ្ដោយផ្លូវ ៥៧bទៅខាងជើងសម្រាប់ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងដើម្បីបម្រើផលប្រយោជន៍ប្រជាជនក្នុងការធ្វើដំណើរនិងដឹកកសិផលផ្លូវនេះជាគម្រោងអភិវឌ្ឍន៍របស់ឃុំសង្កាត់ក្នុងស្រុកថ្មគោល។




















Powered by Blogger.