សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិថៃចំនួន ៥ នាក់ដែលលួចឆ្លងដែនខុសច្បាប់មកធ្វើការនៅប្រទេសកម្ពុជាទៅកាន់ប្រទេសដើមវិញ...!

 



បន្ទាយមានជ័យ÷នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០:១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈ នាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៥នាក់ (ភេទប្រុស) ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រឡប់ទៅកាន់ប្រទេសដើមកំណើតវិញ៕







Powered by Blogger.