កិច្ចប្រជុំស្តីពី កិច្ចសហការ និង វិធានការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសុក្រ ៥រោចខែពិសាខឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី ១៦ខែឧសភាឆ្នាំ២០០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបាន កោះអញ្ជើញអស់លោកលោកស្រីអភិបាលស្រុកក្រុងកងកម្លាំងប្រដាប់អាវុធតំណាងក្រុមប្រឹក្សាតំណាង មិនមែនរដ្ឋាភិបាលសហគមន៍តំណាងគណបក្សនយោបាយនិងមន្ត្រីគ.ជ.បខេត្តបានចូលរួមកិច្ចប្រជុំស្ដីពីកិច្ចសហការនិងវិធានការការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ហុឹល រ៉ាយ៉ាអភិបាលរងខេត្ត។ លោក យ៉ង់ សក្កិប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះគឺក្នុងគោលបំណងឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២៥ប្រព្រឹត្តទៅដោយភាពរលូនប្រកបដោយសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយទើបតម្រូវឲ្យអស់លោកលោកស្រីកងកម្លាំងមាន អាជ្ញាធរមូលដ្ឋាន បន្តកិច្ចសហការការពារបន្តទៀត។ លោក យ៉ង់ សក្កិបានបន្តថា រយៈកាលកន្លងមកក្នុងដំណើរការចុះបញ្ជីឈ្មោះនៃការចុះឈ្មោះបោះឆ្នោតទាំង ៦៧ឃុំសង្កាត់នៅក្នុងខេត្តបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរគ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងក្នុងរយៈពេលជាង ១៥ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ខែឧសភានេះបានទទួលលទ្ធផលបណ្ដោះអាសន្នទូទាំងខេត្តចំនួនអ្នកមានឈ្មោះបោះឆ្នោតជាផ្លូវការឆ្នាំ២០២៤ចំនួន ៤៤ ៧៩៧៣នាក់ ចុះឈ្មោះថ្មីចំនួន ៥៤២៨នាក់ ផ្ទេរចូលពីក្រៅឃុំសង្កាត់ ១២៤០នាក់ ប្ដូរការិយាល័យឃុំសង្កាត់ចំនួន ៨៤៦នាក់ ចុះឈ្មោះថ្មីផ្ទេរចូលប្តូរការិយាល័យចំន៧៥១៤នាក់ និងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតស្លាប់ ផ្ទេរសិទ្ធិ ផ្លាស់ចេញចំនួន១៧៥៤នាក់។ លោក ហុឹល រ៉ាយ៉ា អភិបាលតងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ.ជ.បខេត្តដែលបានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនបានទទួលលទ្ធផលល្អប្រសើរណាស់សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចដែលបានចូលរួមសហការគ្នាបានយ៉ាងល្អប្រសើរ និងសូមបន្តជំរុញដល់ភូមិឃុំសង្កាត់និងផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះ គ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោតជំរុញឲ្យគាត់មកធ្វើបច្ចុប្បន្នភាពទិន្នន័យនិងជីវៈមាត្រារបស់ខ្លួន។
Post a Comment