ពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តចំនួន២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ÷នារសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ នេះ ក្នុងវត្ត វេឡុវនោឡានស្វាយចេក ស្ថិតក្នុង ស្រុក ស្វាយចេក ត្រូវបានធ្វើពិធី ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។
ពិធីនេះមានការចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និង មន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនរយនាក់។
ក្រោយពីទទួលនិយប័ត្រប្រកាសតែងតែងជាព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក រួចមក ព្រះគ្រូ អនុគណដែលត្រូវបានតែងតាំងថ្មីបានឡើងប្រាជ្ញាចិត្តធ្វើការដឹកនាំ គ្រប់គ្រងវត្តអារាមទាំងមូល ឱ្យមានការរីកចម្រើននិងខិតខំសហការផ្ទាល់ជាមួយ
អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់ គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៍វិន័យ មានបិដកជាគោល។
ឯកឧត្តម យឹម សំណាងបានមានប្រសាសន៍ថា ការប្រកាសតែងតាំងព្រះចៅអធិការវត្ត២៥វត្តនិង ព្រះគ្រូសូត្រ ស្តាំ ធ្វេង ក្នុងស្រុកស្វាយចេក នាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ ដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានជាអ្នកដឹកនាំ ប្រកបដោយសមធម៌ នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់យកព្រះពុទ្ធឪវាទ ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការប្រណែននិន្ទាឈ្នានីស ប្រកដោយអហឹង្សាជាដើម។
ឯកឧត្តមយឹមសំណាងបានមានប្រសាសន៍ថាបើចង់ឲ្យវត្តអភិវឌ្ឍន៍រីកចម្រើនបានលឿនគឺត្រូវតែលុបបំបាត់ចំណុច៣ទី១គឺយាយជីឆ្មា ទី ២អាចារ្យសំពោច និងទី ៣ ព្រះសង្ឃអេចអ៊ូច ឲ្យតែមានបុគ្គលបែបនេះនៅក្នុងវត្តគឺបង្កតែបញ្ហានឹងធ្វើឲ្យពុទ្ធបរិស័ទបាត់បង់ជំនឿ។
ដោយពីវត្តអារាមទាំងអស់ត្រូវគោរពតាម អភិក្រមទាំងបីរបស់ក្រសួងធម្មការដែលសទី១គឺស្អាត សទី ២ គឺសង្វាតនិងសទី ៣ ស្ងប់ស្ងាត់។ដូច្នេះត្រូវសម្អាត បរិស្ថាន ក្នុងបរិវេណនៅក្នុងវត្ត និង ត្រូវអង្កេតដល់សង្ឃណាដែលលួចជក់ថ្នាំញៀន ព្រោះសង្ឃបួសសព្វថ្ងៃនេះភាគច្រើនចេញមកពីមិនស្តាប់បង្កាប់ ឪពុក ម្តាយ ពាល សេបគប់និងពួកជក់ថ្នាំញៀនត្រូវឃ្លាំមើលពួកម៉ូតូឌុបនៅតាមវត្តព្រោះអាចជាអ្នកយកគ្រឿងញៀនមកលក់ឲ្យលោកផងដែរ៕
Post a Comment