សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរសាឡៅធ្វើការទប់ស្កាត់ ពលរដ្ឋចំនួន ៤១នាក់ ដែលមេខ្យល់យកមកលាក់ទុកបម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់.. !



 

ខេត្តបន្ទាយមានជ័យ÷ដើម្បីអនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៥នៅវេលាម៉ោង ១៣និង១៥នាទីរសៀលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្រឡៅ នៃអធិដ្ឋាននគរបាលស្រុកម៉ាឡៃ បានល្បាតតាមភូមិសាស្រ្តភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យក៏បានប្រទះឃើញពលរដ្ឋចំនួន៤១នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង បម្រុងនឹងធ្វើការឆ្លងដែនទៅថៃខុសច្បាប់។



ពលរដ្ឋទាំង៤១នាក់ នោះមានស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ ដែលមកពីខេត្តចំនួន០៤ មាន÷

១.ខេត្តបន្ទាយមានជ័យ មានចំនួន១៧នាក់ ២.ខេត្តព្រៃវែង មានចំនួន០៤នាក់  

៣.ខេត្តប៉ៃលិន មានចំនួន០៥នាក់  

៤.ខេត្តបាត់ដំបង មានចំនួន១៥នាក់  



ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង រួចបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់រួចក៏បានណែនាំឲ្យពួកគាត់ធ្វើឯកសារស្របច្បាប់ដើម្បីងាយស្រួលក្នុងការឆ្លងដែន៕




Powered by Blogger.