លោកឧត្តមសេនីយ៍ត្រីអ៊ីចំរើននិងលោកស្រីបានជួយឧបត្ថម្ភបង្គោលភ្លើង បំភ្លឺផ្លូវចំនួន ៨០ដើម ព្រុំប្រទល់ស្រុកកំចាយមារ នឹងស្រុកពញាក្រែក...!
បន្ទាយមានជ័យ÷ដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់គ្មានភ្លើងបំភ្លឺតាមដងផ្លូវដែលអាចជួបនៅឧបសគ្គឬគ្រោះថ្នាក់ផ្សេងៗនោះលោក ឧត្តសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បានជួយឧបត្ថមបង្គោលភ្លើង បំភ្លឺផ្លូវដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរពេលយប់របស់អ្នក ភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ចំនួន ៦៤ដើម ស្ពានអន្លងរុនព្រុំប្រទល់ស្រុកកំចាយមារ នឹងស្រុកពញាក្រែកចំនួន១៦ដើម សរុប ចំនួន ៨០ដើម ដែលស្ថិតក្នុងខេត្តព្រៃវែង។
គួរបញ្ជាក់ផងដែរថា÷លោកឧត្តមសេនីយ៍ត្រីអ៊ីចំរើនកន្លងមកលោកតែងតែត្រូវបានកូនចៅក្រោមឱវាទកោតសរសើរ នូវទឹកចិត្តសប្បុរស របស់លោកចំពោះកូនចៅដែលមានទុក្ខធុរៈឬមានជំងឺឈឺថ្កាត់ផ្សេងៗលោកតែងតែជួយឧបត្ថម្ភនូវថវិកា និងគ្រឿងបរិក្ខារមួយចំនួនដើម្បីសម្រាល នូវទុក្ខលំបាករបស់សហការី ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យនោះផងដែរ។
Post a Comment