ព្រះគ្រូចៅអធិការវត្តថ្មរមៀលរៀបចំកម្មវិធីប្រណាំងទូកនៅអាងជើងភ្នំដងរែកដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអំបុកនិងសំពះព្រះខែ






បន្ទាយមានជ័យ÷ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអំបុកនិងសំពះព្រះខែ ព្រះគ្រូចៅអធិការវត្តថ្មរមៀលបានរៀបចំកម្មវិធីប្រណាំងទូកបណ្តែតប្រទីប  និងអកអំបុកសំពះព្រះខែ  ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជាយដែនដាច់ស្រយាលមួយនេះដែលមិនបានទៅមើលការប្រណាំងទូកនៅរាជធានីភ្នំពេញបានសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។


P



ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅអាងជើងភ្នំដងរែក​ ស្ថិតនៅក្នុងភូមិដងរែក​ ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ មានរយៈ ពេល​ ៣ថ្ងៃ​ ដូចនៅថ្នាក់ជាតិដែរ​ ដោយកម្មវិធីប្រណាំងទូកនេះ​ មានការឧបត្ថម្ភដោយឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួនសុភី​ សសុខា​ ដែលបានឧបត្ថម្ភទាំងស្រុងនៅក្នុងកម្មវិធីនេះតាម​ រយៈ​ព្រះខេមញាណ​ រ៉េន​ ស៊ីណាត​ ព្រះរាជាគណៈ ថ្នាក់កិត្តិយស​ និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល។ ព្រះអង្គបា​នមាន​ សង្ឃដីកា​ថា​ តំបន់ដែលការប្រណាំងទូកនេះ​ គឺជាតំបន់ព្រៃភ្នំ​ ដែលមានអាងមួយមានប្រវែងជាង​ ៧០០ម៉ែត្រ​ ស្ថិតនៅជើងឡើងភ្នំដងរែក​ និងជាតំបន់ទេសចរណ៍ធម្មជាតិគួរឲ្យមានការទាក់ទាញ​ ទាំងភ្ញៀវជាតិ​ អន្តរជាតិ​ ចូលមកទស្សនាក្នុងពេលកន្លងទៅនេះប្រហែលជាង​ ៥០០០នាក់។ ព្រះខេមញាណ​ រ៉េន​ សុីណាត​ បានបន្តថា​ នៅក្នុងពិធីប្រណាំងទូកនៅឯភ្នំដងរែកនេះគឺមានក្រុមកីឡាករអុំទូកចំនួន១៣ក្រុម​ ទាំងនោះមានក្រុមនារីចំនួនបីក្រុម។ អស់រយៈពេល​  ៣ថ្ងៃនៃការប្រកួតអុំទូក​ កីឡាករនីមួយៗ​ បានខិតខំយ៉ាងស្វិតស្វាញ​ ទាំងក្រុមកីឡាករបុរសនិងកីឡាករនារី​ ជាលទ្ធផលនៃការប្រកួតយកចំណាត់ថ្នាក់បានឲ្យដឹងថា​ ទូកបុរសចំណាត់ថ្នាក់លេខ១​ បានទៅលើទូកដែលមានឈ្មោះថាប្រាសាទត្បែងសែនជ័យបារមីតាមាំង​ ចំណាត់ថ្នាក់លេខ២​ បានទៅលើទូកដែលមានឈ្មោះថា​ ថ្មរមៀលសែនជ័យបារមីសាមគ្គី​ ចំណាត់ថ្នាក់លេខ៣​ បានទៅលើទូកដែលមានឈ្មោះថា​ កំលោះបន្ទាយមានជ័យបារមីស្រីស្អាត​ រីឯទូកនារីចំណាត់ថ្នាក់លេខ១​ បានទៅលើទូកដែលមានឈ្មោះថាបារមីស្រះជ្រៃនារីមានរិទ្ធិចំណាត់ថ្នាក់លេខ២​ បានទៅលើទូកដែលមានឈ្មោះថា​ ធ្លកសែនជ័យបារមីតាខ្មៅ​ និងចំណាត់ថ្នាក់លេខ៣បានទៅលើ​ ទូកមានឈ្មោះថាចំប៉ីដងរែក។  ក្នុងថ្ងៃនៃការបិទបញ្ចប់កម្មវិធីនេះផងដែរ​ ព្រះខេមញាណាណ​ រ៉េន​ ស៊ីណាត​ ព្រះអង្គបានធ្វើការជួបសំណេះសំណាល​ និងផ្តល់ជូននូវពានរង្វាន់​ ដល់កីឡាករទូកបានទទួលបានជយលាភីតែជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត​ សសុខា​ និងលោកជំទាវកែសួនសុភ​ ដោយទូកផ្នែកបុរសលេខមួយទទួលបាន ពាន១​ ថវិកាចំនួន​ ២លានរៀល​ លេខ២​ ទទួលបានពានមួយ​ ថវិកាមួយលានរៀល​ លេខបី​ ទទួលបានពានមួយថវិកា៨០ម៉ឺនរៀល​ ផ្នែកនារីលេខមួយទទួលបានថវិកា​ ៥០ម៉ឺនរៀល​ លេខពីរទទួល​ បានថវិការ៣០ម៉ឺនរៀលនិងលេខបី​ ទទួលបានថវិកា​ ២០ម៉ឺនរៀល​ រីឯក្រុមកីឡាករទូកពុំបានចំណាត់ថ្នាក់ទទួលបាន​ ២០ម៉ឺនរៀលកីឡាករ១៩៥នាក់​ ទទួលបានអំណោយបន្ថែមម្នាក់ៗ​ ទទួលបានអង្ករ​ រួមជាមួយក្រុមគណៈកម្មការរៀបចំការប្រណាំងទូក​ និងកងកម្លាំងប្រជាការពារម្នាក់ៗ​ ទទួលបានអង្ករមួយកញ្ចប់និងថវិកាប្រាំម៉ឺនរៀល។ ចុងក្រព្រះតេជគុ​រ៉េន​ សុីណាត​ ព្រះអង្គបានសន្យាថា​ នៅឆ្នាំបន្តបន្ទាប់និងធ្វើ ការប្រណាំងទូក​ នាខាងជើងភ្នំដងរែកជាថ្មីម្ដងទៀត។









Powered by Blogger.