រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីអកអំបុកសំពះព្រះខែនៅសួនតេជោឈ្នះឈ្នះដើម្បីអបអរសាទរព្រះរាជពិធីអុំទូកអំបុកនិងសំពះព្រះខែ..!

 




បន្ទាយមានជ័យ÷នៅរាត្រីថ្ងៃពេញបរមី ១៥កេីត ខែកក្តិក ឆ្នាំ រោង ឆស័ក ពស២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអកអំបុកនិងសំពះព្រះខែ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក នៅទីតាំងសួន តេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ


ពិធីនេះដែរក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនច្រើនកុះករ។ក្រោយពីបានអុជធូបអុជទានថ្វាយឧទ្ទិសទៅដល់ទេវតា ម្ចាស់ទឹកម្ចាស់ដីឲ្យជួយថែរក្សាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននីងនិងបានសម្រកទានជ័យដើម្បីផ្សងទឹកភ្លៀង សម្រាប់បណ្ដាស្រុកផ្សេងៗឃើញថាមានលក្ខណៈអំណោយផលល្អសម្រាប់ប្រជាកសិករធ្វើកសិកម្មក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែនេះ។



លោកប្រធានក្រុមប្រឹក្សានិងលោកអភិបាលខេត្តព្រមទាំងលោកជំទាវនិងអភិបាលរងមន្ត្រីរាជការបានដឹកនាំប្រជាពលរដ្ឋដាល់អំបុកស្រូវថ្មី និងបានយកអំបុកដែលបានដាល់បានថ្មីៗយកមកចែកជូនប្រជាពលរដ្ឋដើម្បីអកអំបុកមានចេកមានដូងដើម្បីអបអរសាទរ ដោយមានច្រៀងរាំស្គរដៃនិងបានបង្កើតនូវទស្សនីយភាពមួយដ៏ស្រស់ត្រកាលនិងសំឡេងហោកញ្ជ្រៀវកងរំពងយ៉ាងសប្បាយរីករាយដែលដាក់ជាប់នៅក្នុងដួងចិត្តមិនអាចបំភ្លេចបានផងដែរ។



ក្រៅពីបានរៀបចំពិធីដ៏អំបុកនិងអកអំបុកនៅសួនតេជោឈ្នះឈ្នះរួចមកឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមប្រធានក្រុមប្រឹក្សាមានមន្ត្រីរាជការនិងប្រជាពលរដ្ឋបានដង្ហែសំពៅផលទៅបណ្ដែតប្រទីបនៅក្នុងស្ទឹងព្រះពន្លាជាមួយនឹងប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់អមដោយល្បែងកំសាន្តផ្សេងៗដែលរៀបចំនូវសួនតេជោសន្តិភាពនៅរបមាត់ស្ទឹងព្រះពន្លាផងដែរ៕














Powered by Blogger.