ឃាត់ខ្លួនមេបញ្ជាការរងវរះសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយ.ខុស.ច្បាប់ !
#ខេត្តបន្ទាយមានជ័យ
នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃ-ាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទ.ល្មើស.នាំមនុស្សឆ្លងដែន.ខុស.ច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។
#មន្រ្តីនគរបាលដែលត្រូវឃ-ាត់ខ្លួនរួមមាន ៖
១-#លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
២- #លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
៣- #លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរៈសេនាតូច ៨៩១ ។
៤- #លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៥- #លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៦- #លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរៈសេនាតូច ៨៩១ ។
៧- #ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ ) ។
#បន្ទាប់ពីឃ-ាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។ មន្ត្រីពាក់ព័ន្ធ.បទ.ល្មើស.មានចំនួន ៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ ។ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
Post a Comment