កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែបង្រ្កាបករណីលួចសម្គារះសំណង់មួយករណីឃាត់ខ្លួនបាន1នាក់


 


(បាត់ដំបង)នៅវេលាម៉ោង ១៤:០០ នាទី ថ្ងៃទី០៨.១០.២០២៥ នៅត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញិល វន្នី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភាព រតនៈ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់ កាលពីថ្ងៃទី០៦.១០.២០២៥ នៅត្រង់ចំណុចភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។
+វត្ថុតាងដកហូត:
១. ម៉ូទ័រស្វានជញ្ជាំងថ្ម ០១ គ្រឿង ។
២. ដែកគាស់ ០១ ។
៣. ម៉ែត្រកែង ០១ ។
៤. ម៉ែត្រប្រយោល ០១ ។
៥. ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1K-2217 ។
៦. ទូរស័ព្ទ ០១ គ្រឿង ម៉ាក I-Phone 6 ពណ៌ទឹកប្រាក់ ០១ គ្រឿង ។
-បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ។




Powered by Blogger.