ឯកឌត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង់

 


ពោធិ៍សាត់ៈ
នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញ រយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកប្រធាននាយកដ្ឋាន លោកស្នងការ លោកអនុប្រធាននាយកដ្ឋាន លោកស្នងការរង លោកអធិការដ្ឋាន ទាំង៧ក្រុង.ស្រុក និងសិក្ខាកាមទាំង ១៦៤រូប ។



លោកឧត្តសេនីយ៍ទោ ស ថេង បានអានរបាយការណ៍ស្វាគមន៍ ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយបានលើកឡើងពីទីតាំងភូមិសាស្ត្រ និងសភាពការណ៍ សន្តិសុខ ព្រំដែន និងស្ថានភាពបទល្មើសដែលកើតមានឡើងក្នុងរយៈ៩ខែ នៃឆ្នាំ២០២៥ ដែលបទល្មើសកើតឡើងជារួម ចំនួន ១២៩ករណី សមត្ថកិច្ចជំនាញបានសហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយប្រើប្រាស់វិធានការជំនាញ បង្ក្រាបបាន ១២៤ករណី ។



លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាល បានមានប្រសាសន៍ឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញ ដែលមានការចូលរួម លោក លោកស្រី អភិបាលរង នៃអភិបាលស្រុក.ក្រុង លោក លោកស្រី មេឃុំ ចៅសង្កាត់ និងសិក្ខាកាម ទាំង១៦៤រូប លើកមេរៀនទាំង៩ ដោយគ្រូឧទ្ទេស ជំនាញៗ មានបទពិសោធន៍ការងារ គឺទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះ
និទ្ទេសល្អ ចំនួន ៥៧រូប និទ្ទេសបង្គួរ ចំនួន ៩៥ រូប
និងនិទ្ទេសមធ្យម ចំនួន ១២ រូប ផងដែរ ។



មានប្រសាសន៍ផ្តាំផ្ញើ ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានសម្តែងនូវការអបអរសាទរ ចំពោះការទទួលបានលទ្ធផលល្អ ជោគជ័យ នៃវគ្គបំប៉នជំនាញរយៈពេលខ្លី របស់សិក្ខាកាម និងក្រុមការងាររៀបចំការសិក្សា ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលទាំង២ ត្រូវជម្រុញ និងពង្រឹង ឆន្ទៈស្មារតី កងកម្លាំងរបស់ខ្លួន ឲ្យ បម្រើការងារ រក្សា សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពជឿជាក់ លើរាជរដ្ឋាភិបាល ។ ប្អូនៗ ក្មួយៗ ជាសិក្ខាកាម ត្រូវពង្រឹងចំណេះដឹង សិក្សាស្វែងយល់បន្ថែម ដើម្បីបង្កើនសមត្ថភាពការងារ រក្សាឲ្យខាងតែបាន នូវសុខសុវត្ថិភាព ក្នុងសង្គម ទទួលបានការជឿទុកចិត្ត ពីប្រជាពលរដ្ឋ ។ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នគរបាលប៉ុស្តិ៍រដ្ឋបា ស្វែងយល់ និងអនុវត្តន៍ ឲ្យបានល្អប្រសើរ ពីវិធានការទប់ស្កាត់ បទល្មើស ទាំងបួន ជាពិសេស អនុវត្តការងារនគរបាល និងសហគមន៍ និងអនុវត្តគោលនយោបាយភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព ។


ក្នុងពិធីនេះដែរ ក៏មានការប្រគល់ជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាម និងថតរូបអនុស្សាវរីយ៍ផងដែរ ៕







Powered by Blogger.