សប្បុរសជនបាន ផ្តល់ជូននូវរថយន្ត០១គ្រឿងដល់កងកម្លាំងនគរបាលស្រុកភ្នំព្រឹកបានប្រើ​ប្រាស់ជាប្រយោជន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន៖

 



  (បាត់ដំបង)នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានទទួល​នូវអំណោយជារថយន្តមួយគ្រឿងពីសប្បុរសជនគឺលោក អុន ស្រស់ និងលោក​ស្រី ង៉ែត វង្ស ម្ចាស់ក្រុមហ៊ុន អ៊ុន ម៉េងស្រ៊ុន ហៅ សំណង់ អ៊ុំ អុន ព្រមទាំងបុត្រ ដែលបានបរិច្ចាគនូវធនធានគឺរថយន្តមួយគ្រឿងនេះដល់​អង្គភាពនគរបាលស្រុកភ្នំព្រឹក ដើម្បីបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំស្នងការ​ លោកវរសេ​នីយ៍ទោ សំ វីរៈ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់បង​ប្អូនអាជីវករក្នុងស្រុក​  ដែលបានផ្តល់នូវរថយន្តមួយគ្រឿងនេះ ជូនដល់អង្គភាពនគរបាល ស្រុករបស់លោកបានប្រើប្រាស់បំពេញការងារក្នុងមូលដ្ឋានស្រុក និងបានជូនពរដល់លោក អុន ស្រស់និងលោកស្រី ង៉ែត វង្ស ព្រមទាំងបុត្រ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ជោគជ័យក្នុងមុខរបរប្រ​ចាំថ្ងៃ និងមានលាភ មានសំណាងហេងហេងជាប់ជា​ប្រ​ចាំ៕




Powered by Blogger.