សមត្ថកិច្ច​នគរបាលស្រុកសង្កែ បានបង្ក្រាបមុខសញ្ញារក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១នាក់ លើ ១ករណី អនុវត្តតាមច្បាប់

 



(បាត់ដំបង)នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងបង្ក្រាបបានករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុច ភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឈឿន សុផង់ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ៖

+វត្ថុតាងចាប់យកដកហូតនិងឆែកឆេរលំនៅដ្ឋានបានរួមមាន:

 -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៣ថង់ សង្ស័យមានសារធាតុញៀន 

-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១

 -ថង់តូចៗពណ៌សថ្លាសំរាប់ច្រករំលែកនិងសម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

 -ប្រាក់ខ្មែរចំនួន៤០.០០០៛(បួនម៉ឺនរៀល)

-ប្រាក់ដុល្លារចំនួន ១៥$(ដប់ប្រាំដុល្លារ)

-កាបូបដាក់ប្រាក់ចំនួន១

-ទូរសព្ទដៃចំនួន២គ្រឿងមាន

ម៉ាក iphone 15 pro max ចំនួន១គ្រឿង នឹងម៉ាកស៊ាំស៊ុង ស៊េរីចាស់ចំនួន១គ្រឿង។

-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខបាត់ដំបង 1AV -1365 ដែលមានលេខតួលេខ-ម៉ាស៊ីន ND125ME-0201100

»»ករណីនេះសមត្ថកិច្ច បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



Powered by Blogger.