ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការ ងារ៩ខែ ឆ្នាំ២០ ២៥ និងទិសដៅ បន្តព្រមទាំងផ្សព្វផ្សាយផែន ការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖
(បាត់ដំបង)នៅព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៥ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ដឹកនាំប្រជុំបូកសរុប សភាពការណ៍ លទ្ធផលការងាររយៈពេល៩ខែឆ្នាំ២០២៥ លើក ទិសដៅបន្ត របស់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរ បាលជាតិ។
ចូលរួមក្នុងកិច្ចប្រជុំ មានលោក លោកស្រីស្នងការរង នាយ នាយរង ការិយាល័យជំនាញ មេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការ អធិការរង នគរបាលក្រុង ស្រុកនិងមន្រ្តីពាក់ព័ន្ធជាច្រេីនរូប។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការបានប្រគល់ជូននូវ ឯកសណ្ឋាន បម្រើឱ្យការងារអគ្គិភ័យ ដើម្បីមន្រ្តីបានស្លៀក ពាក់ប្រើប្រាស់នៅបណ្តាអធិការដ្ឋាននគរ បាល ស្រុកចំនួន០៥ ស្រុក ជាអាទិភាពមុន ហើយស្រុកផ្សេងទៀតលោកនឹងចែកប្រគល់ជូននៅពេលក្រោយ៕
Post a Comment