កាន់តែធ្ងន់កបន្ថែមទៀតហើយល្មើសច្បាប់ផ្ទួនៗខណៈពេលសមត្ថកិច្ចអនុវត្តដីកាបង្គាប់របស់តុលាការស្រាប់តែចំពេលដែលគេកំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែងជាថ្មីបន្ថែមទៀត៖
(បាត់ដំបង)នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១ និង១០នាទី នៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ ហេង បារំាង ជាអធិការនគរបាលស្រុកដឹកនាំ អនុវត្តដីកាបង្គាប់របស់ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយច-ាប់ខ្លួនជនជាប់ចោទឈ្មោះវ៉ាត់ សុផា ហៅ ផា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
ពេលកំពុងប្រតិបត្តិការច-ាប់ខ្លួនតាមដីកានេះ ក៏ស្រាប់តែជនជាប់ចោទខាងលើកំពុងប្រព្រឹត្តិបទល្មើសគ្រឿងញៀនយ៉ាងជាក់ស្តែងបន្ថែមទៀត ដែលសមត្ថកិច្ចបង្ក្រាបដកហូតវត្តុតាងបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
ចំនួន១២ថង់(មិនទាន់ថ្លឹងទម្ងន់)
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។
ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងចាត់វិធានការបញ្ជូនមកផែនជំនាញអនុវត្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)
Post a Comment