សេចក្តីបំភ្លឺព័ត៌មាន៖
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌និងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥ នេះឃេីញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយម្ចាស់គណនីឈ្មោះអច្ឆរិយៈក្រានីត ដែលថាមានករណីចោរលួចកាត់ខ្សែភ្លើងនៅកំពង់សំបួរ យប់មិញត្រៀមចូលគុក! ដោយបានភ្ជាប់ជាមួយរូប ភាពនៃស កម្មភាពមុខសញ្ញាទៀតផង ហើយតាមខ្លឹមសារ នេះភូមិកំពង់សំបួរស្ថិតនៅឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង។
ឃេីញការផ្សព្វផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកឯកភ្នំធ្វេីការស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់ដើម្បីនាំយកអ្នកប្រព្រឹត្តមកអនុវត្តទោសតាមផ្លូវច្បាប់។
សូមជម្រាបជូនថាបញ្ហាចោរលួចកាត់ខ្សែភ្លើងនៅមូលដ្ឋានស្ថិតនៅជាបញ្ហារំខានដល់សតិ អារម្មណ៍និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក នៅឡើយបើទោះ បីជាកន្លងទៅសមត្ថកិច្ចបានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនពួកគេបញ្ជូនទៅតុលាការផ្តន្ទាទោស ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន និងបន្តសហការជាមួយសម ត្ថកិច្ចដើម្បីឈានទៅធ្វើការបង្រ្កាបពួកជន ល្មើសទាំងនេះឱ្យខាងតែបាន៕(ក្រុមការងារប្រតិកម្មរហ័ស)
Post a Comment