បើកកិច្ចប្រជុំការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គង បញ្ជីសារពើភណ្ឌព្យសម្បត្តិរដ្ឋឆ្នាំគោគោល ២០២៤ ...!

 



នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្ដមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកមេឃុំ មេភូមិ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ  ពិធីនេះធ្វើឡើងនៅសាលប្រជុំ (ធំ) រដ្ឋបាលខេត្តបន្ទាយមានជ័យ។



  ក្នុងកិច្ចប្រជុំដែរ លោក អ៊ុំរាត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នំាគោល២០២៤ ដល់រដ្ឋបាលខេត្ត ក្រុង/ ស្រុក ឃុំ/ សង្កាត់ និង មន្ទីរ អង្គភាពជំនាញជុំវិញខេត្តចាប់ពីពេលនេះតទៅ ក្នុងនោះលោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីនេះឡើង និងសូមកោតសរសើរចំពោះ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុងស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ ព្រមទាំងអ្នកជំនាញដែលពាក់ព័ន្ធទាំងអស់ដែលបានរៀបចំ និងកំពុងរៀប ចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០២៤ ខាងមុខនេះ។



យោងតាមច្បាប់ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលបំណងគ្រប់គ្រង ប្រើប្រាស់និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធិភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព ដោយកំណត់ក្រខ័ណ្ឌច្បាប់និងស្ថាប័នជាគោលដៅចូលរួមចំណែកបម្រើឧត្តប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។



ក្នុងកិច្ចប្រជុំនោះផងដែរ លោក សុខ ធី បានមានប្រសាសន៍ដែរថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនិង/ ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។



១.អំពីការគ្រប់គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-តាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់ គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានគោលបំណងធានាការ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបូរណភាព។ 



សារាចរលេខ ០៧ សរ ចុះថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តម្រូវ ឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណះដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល រៀងរាល់៥ឆ្នាំម្តង និងតារាងកើនឡើងនិង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ១ឆ្នាំម្ដង ដែលនៅចន្លោះឆ្នាំគោល។ការធ្វើប័ណ្ណកម្មសិទ្ធិ ផ្អែកតាមអនុក្រឹត្យលេខ ៦៦ មាត្រា២១ អាជ្ញាធរកាន់កាប់ ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលន ទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំង អស់ ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕ 






Powered by Blogger.