គម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៥ សាលាឃុំបូវិល...!


 


នាព្រឹកថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២៥ នេះអាជ្ញាធរសាលាឃុំបួវិល នៃស្រុកបវិល ខេត្តបាត់ដំបង បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៥ ដើម្បីស្ថាបនាផ្លូវគ្រួសក្រហម មួយខ្សែ ប្រវែង៤៦៧៥ ម៉ែត្រកម្រាស់០.១៥ ម៉ែត្រដែលមានតម្លៃប៉ាន់ស្មាន១៩៤.១៤១.៤៥៥រៀល។
ដែលពិធីនេះរៀបចំធ្វើឡើងនៅសាល់ប្រជុំនៃសាលាឃុំបួវិលដោយមានការអញ្ជើញចូលរួមពីសំណាក់  លោក អួន ណារ៉មមន្ត្រីបច្ចេកទេស រួមជាមួយនឹងមន្ត្រីលទ្ធកម្មឃុំបួវិលនឹងក្រុមហ៊ុនដែលបានដេញថ្លៃរួមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោក ជា អាន មេឃុំបូវិលនិងជាប្រធានលទ្ធកម្មឃុំបានឲ្យដឹងថាគម្រោងផ្លូវដែលត្រូវដាក់ឲ្យដេញថ្លៃមួយថ្ងៃនេះជាប្រភេទផ្លូវក្រាលគ្រួសក្រហម ប្រវែង៤៦៧៥ ម៉ែត្រកម្រាស់០.១៥ ម៉ែត្រ។
លោកបានបន្តអោយដឹងទៀតថា÷ក្រុមហ៊ុនដែលបានចូលខ្លួនមកដេញថ្លៃគម្រោងក្នុងថ្ងៃនេះមានចំនួន៤ ក្រុមហ៊ុនទី ១,/ក្រុមហ៊ុនវង្ស រស្មីដែលតំណាងដោយលោកវង្ស រស្មីបានដេញថ្លៃក្នុងតម្លៃ១៨៩.២៨៦.៥០០រៀល
ទី ២/ ក្រុមហ៊ុនស៊ីវ លុយហ្វា ដែលតំណាងដោយលោកស៊ីវ ថៃស៊ីញ ដេញថ្លៃក្នុងតម្លៃ១៩០.២៥០.០០០ រៀល
ទី៣/ក្រុមហ៊ុនយ៉ាដេតខនស្រ្តាកសិន ដែលតំណាងដោយលោកផលលក្ខិណាដេញថ្លៃក្នុងតម្លៃ ១៥៨.៩៥0.០០០រៀល
ទី ៤ /ក្រុមហ៊ុន ឡៃ ហ៊ី ដេញថ្លៃដោយលោក ឡៃ ហ៊ី ក្នុងតម្លៃ១៤៩.៦០០.០០០រៀល
ក្រោយពីគណៈកម្មការលទ្ធកម្មធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់លើឯកសារដែលក្រុមហ៊ុនទាំងអស់បានដាក់ដេញថ្លៃឃើញថាបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ហើយក្រុមហ៊ុនដែលទទួលបានជ័យជំនះក្នុងការដេញថ្លៃនាថ្ងៃនេះគឺក្រុមហ៊ុន ឡៃ ហ៊ី ដែលតំណាងដោយលោកឡៃ ហ៊ី ដេញថ្លៃក្នុងតម្លៃ 1៤៩.៦០០.០០០រៀល។
ក្នុងឱកាសនោះដែរលោក ជា អាន មេឃុំបូវិល និងជាប្រធានលទ្ធកម្មឃុំ
បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនដែលបានដេញថ្លៃគម្រោងផ្លូវគ្រួសក្រហមនេះសូមជួយពន្លឿននៃការចុះអនុវត្តគម្រោងនិងអនុវត្តឲ្យត្រូវតាមស្តង់ដារនិងលក្ខខណ្ឌដែលបានដាក់សំណើដេញប្លែកនេះផងដែរក្នុងនោះដែលលោក មេឃុំបួវិលក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធឃុំបួវិលត្រូវធ្វើការត្រួតពិនិត្យទៅលើកិច្ចការផ្លូវនេះអោយមានប្រសិទ្ធភាពខ្ពស់៕
















Powered by Blogger.