សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥កញ្ចប់ (ទម្ងន់ ៣៣០.១៥ក្រាម)
ពោធិ៍សាត់ : នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង០៦នាទី ដោយអនុវត្តតាមមតិដឹងនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនិយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស ដឹកនាំដោយលោកវរះសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វុត ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទចំនួន០១គ្រឿង ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន. ចំនួន០៥កញ្ចប់ (ទម្ងន់ ៣៣០.១៥ក្រាមសាច់ថ្នាំសុទ្ធ) កាបូបស្ពាយខ្មៅចំនួន០១ និងម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
Post a Comment