ក្រុមហ៊ុន ម៉ែន សារុន បាននាំយកនូវគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងជួរមុខទិសទី១ប្រាសាទព្រះវិហារ
ខេត្តព្រះវិហារ÷ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅទីបញ្ជាការស្រាលជួរមុខទិសទី១ប្រាសាទព្រះវិហារលោក ឡាយ ពេជ្យ និលមង្គល តំណាងក្រុមហ៊ុន ម៉ែន សារុន រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ដោយអំណោយទាំងនោះរួមមាន÷
១.ទឹក ត្រី៣០ យួរ
២.ទឹក ស៊ីអុីវ៣០ យួរ
៣.ទឹកសុទ្ធ វីតាល ១០០កេស
៤.ការហ្វេរ ៣០កញ្ចប់
៥.មីជាតិ ២០០ កេស និងថវិការចំនួន ៥០០០០០០៛(ប្រាំលានរៀល) ។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និង ពលទាហាន ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ម៉ែនសារុន ដែលបានឧបត្ថម្តគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងកំពុងឈរជើងការពារព្រំដែនជួរមុខកម្ពុជា.ថៃ នាពេលនេះ ។
ទាំងនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសូមជូនពរដល់ក្រុមហ៊ុនម៉ែនសារុន រួមទាំងក្រុមការងារ ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល កុំបីឃ្លៀងឃ្លាតឡើយ ៕
Post a Comment