សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអបអរសាទរទិវាឆ្មបជាតិអន្តរជាតិ ៥ឧសភាក្រោមប្រធានបទបំពេញតួនាទីសំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានគ្រួសអាសន្នគ្រោះមហន្តរាយ

 



បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២៥នេះ ឯកឧត្តមប្លែកវារីប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យជាមួយលោកជំទាវជ័យណារីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាឆ្មបជាតិអន្តរជាតិ ៥ឧសភាក្រោមប្រធានបទបំពេញតួនាទីសំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានគ្រួសអាសន្នគ្រោះមហន្តរាយដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរសុខាភិបាលរួមជាមួយនឹងមន្ត្រីពេទ្យឆ្មបយ៉ាងច្រើនកុះករ។



ក្នុងឱកាសនោះឯកឧត្តមអ៊ុំរាត្រីក៏បានអានសារលិខិត​ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ​ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដោយមានខ្លឹមសារថា​ ប្រធានបទនៃទិវាឆ្មបជាតិអន្តរជាតិ​ ៥ឧសភាឆ្នាំ២០២៥​ ប្រព្រឹត្តឡើងក្នុងស្ថានភាពដែលសភាពការណ៍តំបន់​ និងពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស​ ដែល​ បច្ចុប្បន្នធ្វើឱ្យពិភពលោកយើងនេះ​ ជួបប្រទះ ជាច្រើនដូចជាការប្រែប្រួលអាកាសធាតុ​ បរិយាកាសការកើនឡើងនៃកម្ដៅភាពរាំងស្ងួត​ ភ្លេីងឆេះព្រៃ​ ឆេះផ្ទះ​ គ្រោះរញ្ជួញដី​ ទឹកជំនន់អំពើហិង្សាជម្លោះប្រដាប់អាវុធ​ និងការរីករាលដាលនៃជំងឺរាតត្បាតផ្សេងៗផងដែរ។ រៀងរាល់ឆ្នាំ​ គ្រោះអាសន្នគ្រោះអន្តរាយដូចដែលបានលើកឡើងមក​ បានសម្លាប់មនុស្សនិងបានធ្វើ មនុស្សជាច្រើននាក់បាត់បង់ផ្ទះបាត់បង់ទ្រព្យសម្បត្តិ​ ត្រូវធ្វើការបន្លាស់ទី​ ទៅកាន់កន្លែងដែលមាន​ សុវត្ថិភាព​  មានអ្នកព្រាត់ប្រាស់គ្រួសារ​ និងបន្សល់ទុកនូវកុមារកំព្រាជាច្រើននាក់​ ដែលនេះគឺជាសារដាស់តឿន​ ឲ្យយើងទាំងអស់គ្នារួមគ្នាត្រៀមខ្លួនឲ្យបាន​ ដើម្បីទប់ទល់នឹងការប្រែប្រួលនេះ​ ដោយឡែកទោះបីជា​ ប្រទេសកម្ពុជា មិនទាន់ជួបប្រទះនូវគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅឡើយ​ ប៉ុន្តែយើងអាចជួបនូវគ្រោះទឹកជំនន់ផងដែរ​ ដូចនេះការបង្កើនការអប់រំសុខភាព​ បង្កេីនចំណេះដឹង​ និងជំនាញសង្គ្រោះបឋម​ ដែលត្រូវតែធ្វើជាប្រចាំ។ 



រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងធ្វើការកែលម្អពង្រីកនិងពង្រឹងមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកស្រុកមន្ទីរពេទ្យខេត្តឲ្យ ប្រសេីរឡេីងថែមទៀត​ ជាពិសេសពង្រឹងប្រព័ន្ធសុខាភិបាលត្រៀមជាស្រេចសម្រាប់ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង​ គ្រោះអាសន្ននិងគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើង។ ក្នុងឱកាសនោះផងដែរ​ ឯកឧត្តមអ៊ុំរាត្រីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមជួយជំរុញឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលវេលា នៅពេលដែលសម្រាលកូននៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យបង្អែក​ ត្រូវទៅពិនិត្យតាមដានសុខភាពក្រោយពេលសម្រាលទាំងមាតានិងទារក​ នឹងសូមជួយពង្រឹងសមត្ថភាពដល់ឆ្មប​ បន្ថែមទៀតពីព្រោះឆ្មបតែងតែស្ថិតនៅជាមួយស្ត្រីនិងកុមារ​ ពិសេសឆ្មបជំនាញ។ ចុងបញ្ចប់គឺអធិបតី​ បានផ្តល់ជូននូវអំណោយជូនដល់ពេទ្យឆ្មបចំនួន​ ១០០នាក់​ ម្នាក់ៗទទួលបានទឹកផ្លែឈើ​ ២ដបធំ​ ថវិការ៣មុឺនរៀល​ និងសារុង១​ ស្ត្រីមានផ្ទៃពោះចំនួន​ ៣២នាក់​ ម្នាក់ៗ​ ទទួលបានកន្សែងពោះគោធំ១​ ទឹកសណ្តែក​ ២ដប​ សារុង២និងថវិកាមួយចំនួនផងដែរ។









Powered by Blogger.