លោក ស៊ូ ណារ៉ាត់អភិបាលរងនៃគណៈអភិបាលស្រុកថ្មគោលចុះសួរសុខទុក្ខប្រជាពលរដ្ឋ១គ្រួសារដែលរងគ្រោះអគ្គីភ័យឆាបឆេះផ្ទះ

 



(បាត់ដំបង) ថ្ងៃ អង្គារ ៧រោចខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង                  
ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥
លោក ស៊ូ ណារ៉ាត់ អភិបាលរងនៃគណ:អភិបាលស្រុកថ្មគោលតំណាងឲ្យលោក តេង គឹមសៀនអភិបាលនៃគណៈអភិបាលស្រុកថ្មគោល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល លោក គង់ ឈុំ ជំទប់ទីមួយ ឃុំតាពូងលោកនៅភូមិអង់ត្បូងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ(ភ្លើងឆេះផ្ទះ១ខ្នង) ចំនួន ១គ្រួសារ ដោយមានសមាជិកគ្រួសារសរុប៥នាក់ ស្រី២នាក់ រស់នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល កាលពីថ្ងៃទី 1៧ ខែមិថុនាឆ្នាំ ២០២៥ វេលាម៉ោង០១និង០០នាទីរំលងអធ្រាតកន្លងមក និងបានយកអំណោយមួយចំនួន រួមមាន៖ អង្ករ១០០kg ត្រីខ2ដុំ ទឹកត្រី ទឹកស៊ីអ៊ីវ២យួ ម៉ីយើង២កេះតូច ទឹកសុទ្ធវីតាល២កេះ  មុង១ ក្រមាពោះគោ១ សារុង១ និងថវិកាចំនួន ១០,០០០៛ ។


ក្រោយពីទទួលបានសម្ភារៈមួយចំនួនគ្រួសារជនរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលរងស្រុកនិងក្រុមការងារដែលបានចុះមកសួរសុខទុក្ខពួកគាត់ដែលកំពុងតែមានទុក្ខលំបាកខ្វះលំនៅឋាន  ផងនោះគាត់ជូនពរឱ្យអស់លោកជួបតែនឹងពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។


   បន្ទាប់មកលោកអភិបាលរងក៏មានមតិសំណេះសំណាលនិងផ្ដាំផ្ញើសួរសុខទុក្ខជំនួសថ្នាក់ដឹកនាំជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកអភិបាលក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ។មេត្តាប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានខ្ពស់នៅក្នុងររដូវ វស្សាឈានចូលមកដល់ខាងមុខ យើងនេះ។







Powered by Blogger.