អាជ្ញាធរកម្ពុជាជម្លៀសប្រជាពលរដ្ឋ៦ភូមិដែលជាប់នៅព្រំដែនកម្ពុជា .-ថៃសមរភូមិមុខក្នុងខេត្តព្រះវិហារ

 





ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំ

តែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើមស្ថិតនៅស្រុកគូលែន។



ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន៦ នៅតំបន់សមរភូមិមុខ

សរុបប្រមាណ៩,០០០នាក់ ប៉ុន្តែក្នុងនោះមានជាង៣,០០០នាក់ដែលពួកគាត់មានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នា

របស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋានរបស់គាត់ ដើម្បីមកកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។

បើតាមលោក គីម រិទ្ធី, អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅ

ស្រុកគូលែន ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់សមរភូមិ។

 នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ

តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និងស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។



លោក គីម រិទ្ធី ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្តឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និងសម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់

អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ននេះ។ 

នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ ដូច្នេះសប្បុរសជនក៏ |អាចឧបត្ថម្ភនំចំណីសម្រាប់កុមារតូចបានដូចគ្នា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីមអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥នេះ ក៏បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ

នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕













Powered by Blogger.