សមយុទ្ធនាគមាស លើកទី៧ ឆ្នាំ ២០២៥ បានបើកជាផ្លូវការ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)

 



 ខេត្តកំពង់ឆ្នាំង÷សមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា   និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧ហើយ រវាងកងទ័ពទាំងពីរ នៅលើទឹកដីកម្ពុជាបានចាប់បើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ចូលរួមដោយកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២០០០នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ ។



ពិធីបើកសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិនលើកទី៧នេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង



សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធ ហត្ថកំពង់ ឆ្នាំង និងទី២សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិនផងដែរ៕















Powered by Blogger.